ស្នាមញញឹម ត្រាបេះដូង
ទោះដល់ទីណាក៏ព្រះចន្ទ្រមានតែមួយ! យើងរស់ក្រោមដំបូលមេឃតែមួយ! ស្វែងរកអ្វីៗដែលមានលើលោកនេះជាមួយខ្ញុំ!
Tuesday, April 8, 2014
ដើម ស្លឹក ផ្កា ត្រសក់ ផ្អរ
Thursday, February 6, 2014
ផ្លែកន្ទួតព្រៃ
Monday, October 28, 2013
ផ្កា និងផ្លែចំប៉ា
Thursday, September 6, 2012
ជីរ លីងល័ក្ត ឬ លីងល័ខ
ជីរលីងល័ក្ត មានក្លិនប្រហើរខុសពីជីរនាងវង។ ដើមជីរនេះ ទន់ជាងដើមជីរនាងវង និងមានរោម ខ្លីៗស្រោបដើមព័ណ៌បៃតងខ្ចី ឯស្លឹកក៏ទន់ ស្តើង និងតូចជាង ជីរនាងវង។
ជីរនេះប្រើសម្រាប់ដាក់កាត់ក្លិនឆ្អាបម្ហូបដែលមានប្រហុកច្រើន ដូចជាបុកប្រហុកក្រសាំង សម្ល ប្រហើរទំពាំង សម្លសំឡក់។ អ្នកស្រុកកំពង់ធំច្រើនហៅថាលីងល័ក្ត ឯអ្នកភ្នំពេញហៅថាជីរស។
ឯការប្រើជាប្រយោជន៍ផ្សេងទៀតខ្ញុំមិនដឹងឡើយ។ ប្រសិនបើលោកអ្នកបានដឹងសូមជួយចែក រំលែកវិញផង ។
Tuesday, March 6, 2012
កន្លែងដែលស្ងួតបំផុតនៅលើផែនដី
វាមិនមែនជាវាលខ្សាច់សាហារ៉ា ឬកាឡាហារី នៅអាហ្វ្រិចទេ! តំបន់ស្ងួតបំផុតលើផែនដីនេះគឺនៅទ្វីបអង់តាកទិច (Antarctica) ដែលតាមភូមិសាស្រ្តវិទ្យា ទ្វីបនេះស្ថិតនៅតំបន់ប៉ូលខាងត្បូង។ ទំហំ ៩៨ភាគរយ នៃផ្ទៃទ្វីបគ្របដណ្តប់ដោយទឹកកកដែលមានកម្រាស់ជាមធ្យម ១,៦ គីឡូម៉ែត្រ។
ក្រៅពីជាកន្លែងត្រជាក់បំផុតហើយនោះ តំបន់នេះក៏ត្រូវបានចាត់ទុកថាជាតំបន់មានខ្យល់បក់ខ្លាំងជាងគេនៅលើផែនដីផងដែរ គឺមានកម្លាំងខ្យល់ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។
តំបន់ខ្លះក្នុងទ្វីបអង់តាកទិចនេះមិនដែលបានទទួលទឹកភ្លៀងសោះរវាង ២លានឆ្នាំ មកហើយ។ តាមពិតទៅកម្ពស់ទឹកភ្លៀងប្រចាំឆ្នាំ ជាមធ្យមសម្រាប់ទ្វីបនេះគឺ ២០០ ទៅ ២៥៤ មីលីម៉ែត្រ ដែលវាលខ្សាច់សាហារ៉ាបានទទួលប្រហែល ២០ ទៅ ១០០ មីលីម៉ែត្រ ប៉ុណ្ណោះ។
ដូច្នេះ ទ្វីបអង់តាកទិចមិនត្រឹមតែជាតំបន់ដែលត្រជាក់បំផុត និងមានខ្យល់បក់ខ្លាំងនៅលើផែនដីនេះទេ តែក៏ជាតំបន់ស្ងួតជាងគេបំផុតផងដែរ។

Monday, March 5, 2012
អំពីរដ្ឋក្នុងសហរដ្ឋអាមេរិច
សហរដ្ឋអាមេរិច មានរដ្ឋទាំងអស់ ៥០ និងរដ្ឋធានី(ស្រុក)មួយគឺ វ៉ាស៊ីងតោន ឌីស៊ី (Washington D.C.)។
ក្នុងនោះមានរដ្ឋមួយជាដែនកោះ គឺរដ្ឋហាវ៉ៃ (Hawaii) ដែលស្ថិតនៅឆ្ងាយពីដីគោក ក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក។
មានតែរដ្ឋអាឡាស់ស្កា (Alaska) ទេដែលមានទំហំផ្ទៃដីធំជាងគេក្នុងចំណោមរដ្ឋទាំង ៥០ ហើយសិ្ថតនៅដាច់ឆ្ងាយពីរដ្ឋនានា ភាគពាយ័ព្យ (ខាងជើងឆៀងខាងលិច) នៃទ្វីបអាមេរិចដែលរដ្ឋនេះមានព្រំប្រទល់ ខាងកើតជាប់នឹងប្រទេសកាណាដា ខាងលិចជាប់នឹងប្រទេសរុស្ស៊ី (តែមិនជាប់ផ្ទាល់ទេ ព្រោះ មានចន្លោះមួយហៅថា ប៊ើរីង ស្រេ្ទត ខណ្ឌដាច់ក្នុងសមុទ្រ) ខាងជើងជាប់សមុទ្រអាកទិច និង ខាង ត្បូង និងមួយផ្នែកនៃខាងលិចជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក។

ក្រចកដៃ ក្រចកជើង
ក្រចកដៃ ក្រចកជើងរបស់មនុស្ស ត្រូវការពេលប្រមាណជា ៦ខែ ដើម្បីលូតលាស់ពីគល់ទៅដល់ចុង។
ផ្កាព្រៃ និងផ្កាស្រុក
ជីតាខ្ញុំធ្លាប់និយាយថា៖ «គេសម្គាល់ផ្កាព្រៃបានដោយសារតែវាគ្មានក្លិន ឯផ្កាស្រុកគឺជាពពួកផ្កាដែលមានក្លិន»។
ខ្ញុំគ្រាន់តែដឹងថា មានផ្កាខ្លះដុះក្នុងព្រៃ តែមានក្លិនក្រអូបដូចគ្នានឹងផ្កាដុះក្នុងស្រុកដែរ ឬមួយគេយកវា ទៅដាំនៅក្នុងព្រៃដែលពីមុនមកវាដុះតែក្នុងស្រុក? មួយនេះខ្ញុំមិនទាន់ស្គាល់ច្បាស់ទេ ចាំរកអំណះ អំណាងពីទីផ្សេងមកបន្ថែមទៀត។

ភាពខុសគ្នានៃសត្វមានស្លឹកត្រចៀក និងឥតស្លឹកត្រចៀក
ជីតាខ្ញុំបានប្រាប់ខ្ញុំថា «...ត្រូវចំណាំថា សត្វណាដែលមានស្លឹកត្រចៀក ពោលគឺមានត្រចៀកចេញក្រៅ សត្វនោះកើតកូនមកចេញជារូបរាងភ្លាម តែសត្វឥតស្លឹកត្រចៀក ឬមានត្រចៀកនៅខាងក្នុង គឺត្រូវការ បង្កកំណើតជាពងសិនបានញាស់ជាខាងក្រោយ...»
ខ្ញុំក៏ចាប់ចំណាំបែបនោះបានច្រើនមកដែរ មានដូចជាសត្វបក្សីវាមានត្រចៀកនៅខាងក្នុង គឺគ្មានស្លឹកត្រចៀកទេ ដូច្នេះហើយបានជាខ្ញុំឃើញវាពងរួចញាស់ជាកូនបក្សី ។ ឯមនុស្ស កណ្តុរ គោ អីហ្នឹង ពេល កើតមកវាមានរូបរាងតែម្តង ដូចលោកតាខ្ញុំថាមែន។

Thursday, December 8, 2011
ស្វាគមន៍ការសម្ភោធប្លក់ ស្នាមញញឹម នៅប្លក់ស្ប៉ត់
ខ្ញុំអត់ទាន់ដឹងថាគួររៀបចំប្លក់នេះបែបណាទេ ព្រោះគោលបំណងខ្ញុំគឺបង្កើតប្លក់នេះឱ្យមិត្តរបស់ខ្ញុំ។
បើសិនគាត់ពេញចិត្តខ្ញុំប្រហែលជាប្រគល់នាទីនេះទៅគាត់វិញ។
ប្រសិនបើយប់នេះគេងយល់សប្តទៅឃើញបែបណាខ្ញុំនឹងរៀបចំប្លក់ទៅតាមនោះ :-DDD
លី កល្យាណ

Subscribe to:
Posts (Atom)