Thursday, September 6, 2012

ជីរ លីងល័ក្ត ឬ លីងល័ខ






ជីរលីងល័ក្ត មានក្លិនប្រហើរខុសពីជីរនាងវង។ ដើមជីរនេះ ទន់ជាងដើមជីរនាងវង និងមានរោម ខ្លីៗស្រោបដើមព័ណ៌បៃតងខ្ចី ឯស្លឹកក៏ទន់ ស្តើង និងតូចជាង ជីរនាងវង។

ជីរនេះប្រើសម្រាប់ដាក់កាត់ក្លិនឆ្អាបម្ហូបដែលមានប្រហុកច្រើន ដូចជាបុកប្រហុកក្រសាំង សម្ល ប្រហើរទំពាំង សម្លសំឡក់។ អ្នកស្រុកកំពង់ធំច្រើនហៅថាលីងល័ក្ត ឯអ្នកភ្នំពេញហៅថាជីរស។

ឯការប្រើជាប្រយោជន៍ផ្សេងទៀតខ្ញុំមិនដឹងឡើយ។ ប្រសិនបើលោកអ្នកបានដឹងសូមជួយចែក រំលែកវិញផង ។